ការប្រឹងប្រែងថ្មីដើម្បីជួយព្យាបាលផលវិបាកនៃអំពើហឹង្សាតាមរយៈសិល្បៈ

ការប្រឹងប្រែងថ្មីដើម្បីជួយព្យាបាលផលវិបាកនៃអំពើហឹង្សាតាមរយៈសិល្បៈ
ការប្រឹងប្រែងថ្មីដើម្បីជួយព្យាបាលផលវិបាកនៃអំពើហឹង្សាតាមរយៈសិល្បៈ
Nobuyuki Arai

For Immediate Release

Wednesday, March 15, 2017

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) មានមោទនភាពសូមប្រកាសការគាំទ្ររបស់ខ្លួនចំពោះ “ផ្កាស្លាក្រោមអង្គការ”  ដែលជា​គំរោងនៃរបាំបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ហើយជំរុញដល់សន្តិភាព និងការផ្សះផ្សារឡើងវិញ នៅទូទាំងប្រទេសកម្ពុជា ដោយពណ៌នាជាលក្ខណៈសិល្បៈនូវ  ហឹង្សាជេនឌ័រក្រោមពួកខ្មែរក្រហម។ គំរោងនេះ​ត្រូវបានគ្រប់គ្រង ដោយអង្គការកម្ពុជាចំនួន ៤ គឺអង្គការបណ្ឌិតសភាសិល្បៈខ្មែរ អង្គការក្តីករុណា មជ្ឈមណ្ឌល​បុប្ផាណា និងអង្គការ Transcultural Psychological Organization (TPO) ។

លោកស្រីប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ការគាំទ្ររបស់ទីភ្នាក់ងារ USAID ចំពោះគំរោងផ្កាស្លាក្រោមអង្គការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការ ជួយ​លើកទឹកចិត្ត​ដល់ការផ្សះផ្សារជាតិ នៅកម្ពុជា តាមរយៈការចងចាំពីសម័យខ្មែរក្រហម។ ការចងចាំពី ឧក្រិដ្ឋកម្ម​ពីអតីតកាលមានសារៈសំខាន់ តែការស្វែងរកវិធីសំរាប់អោយសង្គមមួយដើរទៅមុខ ហើយកសាងអនុស្សាវ រីយ៍​ថ្មី និងល្អមានសារៈសំខាន់ចាំបាច់”។

ការគាំទ្ររបស់ទីភ្នាក់ងារ USAID នឹងផ្តល់ថវិកាសំរាប់ការសំដែងល្ខោន ការនិទានរឿងផ្ទាល់មាត់ ការ​ពិភាក្សាគ្នា​ក្នុងសហគមន៍ និងពិព័រណ៌ចល័ត។ រួមជាមួយនឹងដៃគូអភិវឌ្ឍន៍​ដទៃទៀត ទីភ្នាក់ងារ USAID និងក្រុម​អង្គការទាំងនេះសង្ឃឹមថា​នឹងលើកកំពស់ការយល់ដឹងរបស់សាធារណជន នៅទូទាំងប្រទេសកម្ពុជា លើ​ផលវិបាកនៃហឹង្សាជេនឌ័រទៅលើសង្គមសព្វថ្ងៃ។

គំរោងផ្កាស្លាក្រោមអង្គការមានបំណងព្យាបាលផលវិបាក ​ដែលបានទទួល​ដោយអ្នកដែលត្រូវបានបង្ខំ អោយរៀបអាពាហ៍ពិពាហ៍ ហើយបានរងហឹង្សាផ្លូវេភទ និងហឹង្សាជេនឌ័រ ដោយសារពួកខ្មែរក្រហម។ កម្មវិធីនេះ​មានបំណងជួយផ្សះផ្សារអ្នករួចជីវិតពីការចាប់បង្ខំអោយរៀបការដោយពួកខ្មែរក្រហម ហើយមានការទាក់ទង​នឹងតុលាការកាត់ក្តីខ្មែរក្រហមនៅកម្ពុជា (ECCC) ដែលកំពុងកាត់ក្តីចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទ​ឧក្រិដ្ឋសង្គ្រាមដែលត្រូវបានចោទទៅលើមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហម ដែលកំពុងមានជីវិត។

###

អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAID ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតី John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេ របស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស ។ ចាប់តាំងពីឆ្នាំ១៩៩២ USAID បានផ្តល់ថវិកាប្រមាណជា ១ពាន់លានដុល្លា ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ៕​